របៀបធ្វើក្រឡាន ខេត្តក្រចេះ

Share:


1)  ប្រវត្តិៈ
-នំក្រឡាន ថ្មគ្រែរបស់ ខេត្តក្រចេះ
2)  គ្រឿងផ្សំៈ
- អង្ករដំណើប                   -បំពង់ឬស្សីខ្ចី
- ដូងទុំ
-សណ្តែកអង្គុយ
- អំបិល
-ស្ករស
                            ​      -ទឹក
3)  របៀបធ្វើៈ
-     អង្ករដំណើបយកទៅលាងទឹកឲ្យស្អាតយកទៅត្រាំទឹករយៈពេល ៣០នាទីរួច សំរិតទឹកចោលទុកឲ្យស្រស់ទឹក។ យកដូងដែលកោសរួចមកច្របល់ជាមួយ  អង្ករដំណើបនោះ តែគេយកដូងដែលពូតយកខ្ទិៈមកច្របល់ជាមួយអង្ករវិញឯ ខ្ទិៈនោះក៏យកមកច្របល់ជាមួយអង្ករដែល យកអំបិល ស្ករសមកលាយនឹង សណ្តែកអង្គុយច្របល់ជាមួយអង្ករតាមចំនួនអង្ករល្មម និងឆ្អាញ់ពិសារ។ យកអង្ករដំណើបដែលលាយហើយ ប៉ុន្តែសណ្តែកអង្គុយត្រូវតែស្ងោរវាសិន។ យកទៅច្រកនឹងបំពងឬស្សីខ្ចីល្មមដែលគេកាត់ជាកង់ៗរួចជាស្រេច។ បើមិន ទាន់ដាក់ខ្ទិៈដូងទេ គេយកខ្ទិៈដូងទៅចាក់តាមបំពង់នោះ។ ជាចុងក្រោយគេ យកស្រកីដូងដែលគេបានហែកជាចំរៀកតូចៗមកផ្តុំចូលគ្នាញាត់មាត់បំពង់ ឬស្សីចុកឲ្យណែន។ គេយកទៅដុតចំនួន ១ម៉ោងទើបឆ្អិនយកមកសំរួល បំពង់ជាការស្រេច។


No comments