ហេតុអ្វីខេត្ត ដាក់ឈ្មោះថា ក្រចេះ?

Share:
ទីកន្លែងជាច្រើននៅក្នុងប្រទេសកម្ពុជា មានឈ្មោះប្លែកៗទៅតាមប្រវត្តិនៃតំបន់នោះ យ៉ាងណាមិញការដាក់​ឈ្មោះ​​ខេត្ត​​ក្រចេះ​ក៏មានប្រវត្តិ ដែលគួរអោយចាប់អារម្មណ៍ដែរ។ ដើម្បីជ្រាបច្បាស់ថា តើឈ្មោះខេត្តក្រចេះ នេះ​មានប្រភពមកពីណា តាំងពីឆ្នាំណា ក្នុងសម័យណា? មាន​តែ​យើង​ទាំង​អស់​គ្នា​អាន​ប្រវត្តិ​នេះ​ទាំង​អស់​គ្នា។


​អំពីពាក្យថាក្រចេះ តាម​ចាស់​ព្រឹទ្ធា​ចារ្យ​ក្នុង​តំបន់​នេះ​បាន​អោយ​ដឹង​ថា ក្រចេះ គឺ​ជា​ពាក្យ​ក្លាយ​ពី​ភាសា​បារាំង​ថា GATILLE ដោយ​អ្នក​បក​ប្រែ អោយ​អាជ្ញា​ធរ​បារាំង​ពេល​​នោះ និយាយ​ពុំ​ត្រឹម​ត្រូវ​តាម​ភាសា​បា​រាំង​។ ពាក្យ GATILLE ក្លាយ​មក​ជា ក្រចេះ​។ ដោយ​មាន​ការ​បះ​បោរ​ពី​ជនជាតិ​ដើម​ភាគ​តិច​ "ព្នង" ប្រឆាំង​នឹង​ការ​ត្រួត​ត្រា​របស់​បារាំង​ អាណា ព្យា​បាល​បារាំង​ពេល​នោះ​បាន​បញ្ជូន​ទ័ព និង​ចាត់​លោក​ GATILLE ឲ្យ​ផ្គត់​ផ្គង់​សំភារៈ​សឹក​ ភស្តុ​ភារ​ និង​បោះ​ទី​តាំង​ក្នុង​ទីក្រុង​ ក្រចេះ​សព្វ​ថៃ្ងដោ​យ តាំង​នាម​មូល​ដ្ឋាន​នោះថា CAMP LOGISTIQUE DE GATILLE ។ ដូចនេះ​អ្នក​ខ្លះ​យល់​ថា ក្រចេះ គឺ​ជា​ពាក្យ​ក្លាយ​មក ពីឈ្មោះ​នាយ​ទាហាន​បារាំង​រូប​នេះ។ តាម​វចនានុ​ក្រម​ខែ្មរ របស់​សមេ្តច​សង្ឃរាជ ជួន ណាត ភាគទី១ និង ភាគទី២ ត្រង់ទំព័រ៩៣០ បោះពុម្ពឆ្នា១៩៦៧ សរសេរ​ថា "ក្រចេ" (ន) (ពាក្យជនជាតិស្ទៀង) ក្របី កំពង់ក្រចេ កំពង់​ចម្លង​ក្របី (ក្លាយមកជា ក្រចេះ)។ តាម​ការ​រៀប​រាប់​របស់​ចា​ស់ទុំ​​រស់​នៅ​ក្នុង​តំបន់​នេះ បាន​ឲ្យ​ដឺង​ថា​នៅ​សម័យ​ដើម​ខេត្ត​ក្រចេះ មាន​ជន​ជាតិ​ដើម​ភាគ​តិច ជា​ច្រើន​រស់​នៅ ហើយ​មាន​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម​ផេ្សងៗ នៅ​ភូមិ​ភាគឦសាន្ត​ទាំង​មូល​តាម​ច្រក​ "កំពង់​ចម្លង​ក្របី" របស់ ជន​ជាតិ​ស្ទៀង​ឆ្លង​​ពី​ក្រចេះ​ទៅ​​តំបន់ ខាង​លើ និង​ក្រចេះ​មក​តំបន់​ខាង​ក្រោម ហើយ​តែង​តែ​ម​​ក​ផ្លាស់​ប្តូរ​ទំនិញ​ទៅ​វិញ​ទៅ​មក​នៅ កំពង់​ចំម្លង​នេះ។ ផែ្អក​តាម​ឯកសារ​យោង របស់​លោក ជួប ឃាន កំណើត និង​ប្រវតិ្ត​នាម​ខេត្ត​ក្រចេះ ​ចុះ​ថៃ្ង​ទី​១៨ មេសា ២០០១ បញ្ជាក់​​ថា​ស​ម័យ​កាល ក្រុង​សម្ភបុរៈ (សំបូរ) សេ្តច​លាវ​តែង​តែ​នាំ​សួយសារ ផេ្សងៗ មក​ថ្វាយ​សេ្តច​ខែ្មរ​ តាម​រយៈ​កំពង់ចម្លង​នេះ​ដែរ។

ប្រភពឯកសារ៖ វីគឺភីឌា ភាសាខ្មែរ

No comments