តំបន់កំសាន្តព្រែកកាំពី ឋិតនៅភាគខាងជើងទីរួមខេត្តក្រចេះ
ចម្ងាយប្រមាណ១៥គីឡូម៉ែត្រ។ តំបន់នេះជា តំបន់កំសាន្តតាមរដូវ
ព្រោះនៅរដូវវស្សាទឹកឡើងមិនអាចឱ្យទេសចរងូតទឹកកម្សាន្តបាននោះទេ
គេអាចលេងទឹកបាន នៅរដូវប្រាំង ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។
តំបន់នេះក៏សម្បូរសត្វផ្សោតទឹកសាប ដែលជាសត្វកម្រនៅលើ ពិភពលោក។
No comments