សត្វកន្ធាយក្បាលកង្កែប ឬអ្នកភូមិហៅថា សត្វល្មិច គឺជាប្រភេទសត្វកម្រដែលជិតផុតពូជនៅលើពិភពលោក តែមានវត្តមានច្រើននៅស្រុកសំបូរ ខេត្តក្រចេះ។
សត្វកន្ធាយក្បាលកង្កែបនេះ ធ្លាប់បានគេចាត់ទុកថាផុតពូជពីប្រទេសកម្ពុជាទៅហើយ ប៉ុន្តែមកដល់ឆ្នាំ ២០០៧ ទើបគេរកឃើញថាមានវត្តមានសត្វកម្រមួយនេះ នៅតាមបណ្តោយទន្លេមេគង្គ បរិវេណ ៤៨គីឡូមែត្រ នៃព្រំប្រទល់ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។
បន្ទាប់ពីរកឃើញថាមានវត្តមានសត្វប្រភេទនេះថា មិនទាន់ផុតពូជនៅឡើយទើបអង្គការដែលធ្វើការលើផ្នែកអភិរក្ស មានដូចជា អង្គការអភិរក្សអន្តរជាតិ CI អង្គការសមាគមអភិរក្សសត្វព្រៃ WCS រួមនឹងរដ្ឋបាលជលផល បានខ្នះខ្នែងបង្កើតកម្មវិធីនានាដើម្បីការពារពូជសត្វនេះ។(ចុចលើរូបដើម្បីពង្រីក)
កម្មវិធីមួយដែលបង្កើតឡើងដើម្បី ស្វែងរកពូជសត្វកន្ធាយក្បាលកង្កែបមកចិញ្ចឹម ថែរក្សា និងការពារ គឺអញ្ជើញពលរដ្ឋដែលធ្លាប់យកពងកន្ធាយ ឬសត្វកន្ធាយបរិភោគ ឬលក់ ឱ្យមកធ្វើជាអ្នកស្វែងរកសម្បុកកន្ធាយ និងជាអ្នកចិញ្ចឹមថែរក្សា ដោយប្តូរនឹងប្រាក់ឧបត្ថម្ភមួយចំនួន ដែលពលរដ្ឋទាំងនោះចាត់ទុកថាអាចទទួលយកបាន។
ចាប់តាំងពីឆ្នាំ ២០០៧ រហូតមកដល់បច្ចុប្បន្ន ក្រុមអ្នកអភិរក្ស និងពលរដ្ឋបានរកឃើញ សម្បុកកន្ធាយបានជាង ៣៧៨សម្បុក។ សម្បុករបស់សត្វកន្ធាយក្បាលកង្កែប ត្រូវបានមើលថែរក្សាដោយពលរដ្ឋ ដែលបានចូលរួមជាមួយក្រុមអភិរក្ស។
ពលរដ្ឋដែលជាអ្នកមើលថែរក្សាពងកន្ធាយក្បាលកង្កែបនេះរៀបរាប់ថា ពេលរកឃើញសម្បុករបស់កន្ធាយក្បាលកង្កែបនេះហើយ ពួកគេត្រូវមើលមកមើលវារៀងរាល់ពីរបីថ្ងៃម្តង រហូតដល់ពងវាញាស់ គឺកំឡុងពេលពី ៥៥ថ្ងៃ ទៅ ៦០ថ្ងៃ។
ក្រោយពេលចិញ្ចឹម និងថែរក្សា នៅក្នុងមជ្ឈមណ្ឌលមួយដែលស្ថិតនៅក្នុងបរិវេញវត្តសសរមួយរយ ស្រុកសំបូរ ខេត្តក្រចេះ តាំងពីឆ្នាំ ២០៧មក ជាលទ្ធផលគឺ កូនកន្ធាយទាំងនោះញាស់បានចំនួន ៨,៥២៨កូន ហើយត្រូវបានក្រុមអ្នកអភិរក្ស យកវាទៅលែងឱ្យរស់នៅក្នុងទីជម្រកធម្មជាតិរបស់វាវិញ។
អង្គការសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (International Union for Conservation of Nature) បានដាក់បញ្ចូលសត្វកន្ធាយក្បាលកង្កែប (Asian Giant Softshell Turtle / Frogfaced Softshell Turtle) ទៅក្នុងបញ្ជីរក្រហមរបស់ខ្លួនថា ជាប្រភេទ សត្វជិតផុតពូជ។ (ចុចលើរូបដើម្បីពង្រីក)
Hello , we would like to feature this photograph of the Giant Softshell Turtle on our ITCAN page (on instagram and FB) .
ReplyDeleteITCAN stands for Indian Turtle Conservation Action Network, and it is a group of biologists, hobbyists, turtle lovers and organizations working towards the conservation of aquatic wildlife. Looking forward to hear back from you soon. Regards ITCAN Team