ភ្នំសំបុក

Share:


       ភ្នំសំបុកមានទីតាំងនៅ ក្នុងភូមិថ្មក្រែ ១០គីឡូម៉ែត្រ ខាងជើងក្រុងក្រចេះ ធ្វើដំណើរតាមផ្លូវ ជាតិលេខ៧ចាស់។ ភ្នំ​នេះ​មាន កម្ពស់​៧០​ម៉ែត្រ និង​មាន​ចម្ងាយ​ប្រហែល ៣០០​ម៉ែត្រ ពី​ផ្លូវ​ធំ ភ្ញៀវ​ទេសចរ អាច​ធ្វើ​ដំណើរ​តាម​ ផ្លូវ​គ្រោះ​ខាង​ស្ដាំ​ដៃ ដើម្បី​ទៅ​ដល់​ភ្នំ។ ភ្នំ​តូច​នេះ​គ្រប​ដណ្ដប់ ដោយ​ដើម​ឈើ​ច្រើន​ប្រភេទ ដែល​មាន​ដាក់ ស្លាក​ឈ្មោះ​វិទ្យាសាស្ត្រ។
       ភ្នំសំបុកមានជណ្ដើរ ធ្វើពីស៊ីម៉ង់ មានផ្លូវបេតុង នៅទីវាលបីជាន់ ភ្ញៀវទេសចរអាច ឡើងតាមជណ្ដើរទីមួយ ឬ​បើក​បរ​ឡើង​ភ្នំ ដែល​មាន​ប្រាសាទ តូច​មួយ ផ្ទះ និង​ខ្ទម​ដែល​ជាទី​ស្នាក់ អា​ស្រ័យ​សម្រាប់​ព្រះ​សង្ឃ អ្នកបួស និងដូនជី។ ជាន់​នីមួយៗ មាន​ផ្លូវ​តាម​បណ្ដោយ និង​កៅអី​ថ្ម​វែង​សម្រាប់​ ភ្ញៀវ​ទេសចរ​អង្គុយ​ស្រូប យកខ្យល់អាកាសបរិសុទ្ធ និង​ទស្សនា​វាល​ស្រៃ ភូមិ​ស្រុក និង​ទន្លេ​មេគង្គ។ ផ្អែក​តាម រឿង​ព្រេង សំបុក​សម្បូរ​ទៅ​ដោយ រ៉ែ​មាស​ដែល​ជាង​ទង របស់​ស្ដេច​បាន​ទៅ ធ្វើ​គ្រឿង​អលង្ការ នៅ​ទីនោះ។ ប្រជាជន​ហៅទីនេះ​ថា "សំបុកមាស" ហើយ​ក្រោយ​មក ក៏ត្រូវបានហៅថា "ភ្នំសំបុក"៕



ប្រភពឯកសារ៖ Lookingtoday.com

No comments