ខេត្តក្រចេះស្ថិតនៅតំបន់ខ្ពង់រាបប៉ែកឦសាននៃ ប្រទេសកម្ពុជា
សំបូរទៅដោយសម្បត្តិវប្បធម៌ប្រវត្តិសាស្រ្ត និងធម្មជាតិជាច្រើន
ដែលទាក់ទាញចំណាប់អារម្មណ៍ ភៀ្ញវជាតិ និងអន្តរជាតិអោយមក ទស្សនាកំសាន្ត
និងសិក្សាស្រាវជ្រាវ ដើម្បីបាន ឃើញបានយល់ និងបានស្គាល់ពីទិដ្ឋភាពពិតនៃ
សម្បតិ្តទាំងនោះដោយខានពុំបាន។ ក្រៅអំពី
លទ្ធភាពខាងផែ្នកទេសចរណ៍ខេត្តក្រចេះអាចផ្តល់ លទ្ធភាពលើវិស័យផេ្សងៗទៀតជាច្រើន
ដូចជាវិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងអរិយធម៌
ដែលជាកេរ្តិ៏ដំណែលពីដូនតារបស់ខែ្មរបាន បន្សល់ទុក
អោយយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់កូន ចៅជំនាន់ក្រោយផងដែរ។
ក្រចេះក្រុងជាទីប្រជុំជនតូចប៉ុនែ្តស្អាត លំអទៅដោយអាគារស្ថាបនាតាំងពីទសវត្ស
១៩៤០-១៩៥០ និង១៩៦០ ដែលមាន រចនាបទល្អប្រណិត។
នៅគ្រប់ទីកនែ្លងក្នុងខេត្ត ប្រកបដោយ ធម្មជាតិពិតដ៏សែនមនោរម្យ
នៅខាងមុខមានដងទនេ្ល និងកោះ នៅខាងក្រោយមានបឹងដ៏ធំ ដែលមានជំនោរបរិសុទ្ធ។
អ្នកដែលបានមកដល់ខេត្តក្រចេះ ជាលើកដំបូងប្រាកដជាមានអារម្មណ៏ សប្បាយរីករាយ
នឹងបានគយគន់ទេសភាព និងស្រូបខ្យល់រំភើយៗនាពេលរសៀលថៃ្ងរៀបលិច ដ៏ស្រស់ត្រកាល។
ខេត្តក្រចេះមានសត្វផ្សោតទឹកសាបដែលជាប្រភេទសត្វដ៏កម្រក្នុងពិភពលោក ក៏ដូចជាក្នុងតំបន់
និងសំបូរទៅដោយរមណីយដ្ឋានបែបប្រវត្តិសាស្រ្ត និងធម្មជាតិដ៏ប្រពៃ ដែល
មានការទាក់ទាញការចាប់អារម្មណ៍ពី គ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស
និងមាន សារៈសំខាន់សំរាប់អ្នកសិក្សាស្រាវជ្រាវសែ្វងយល់។
លើសពីនេះខេត្តក្រចេះមានជនជាតិដើម ភាគតិចរស់នៅចំនួន៧ ជនជាតិដូចជា ព្នង ស្ទៀង
គួយ ខោញ មិល ក្រោល ថ្មូន។ ខេត្ត មានរមណីយដ្ឋានចំនួន១៣កនែ្លង ក្នុងនោះមាន
រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តចំនួន ៦កនែ្លង
និងរមណីយដ្ឋានធម្មជាតិចំនួន៧កនែ្លង។ ការធ្វើដំណើរតាមផ្លូវជាតិលេខ ៧
ដែលមានចំងាយ ៣៤០ គ,ម មានភាពងាយស្រួលគ្រប់រដូវ
កាលដោយបច្ចុប្បន្នផ្លូវជាតិត្រូវ
បានក្រាលកៅស៊ូរួចរាល់ហើយអ្នកទេសចរណ៍អាចធ្វើដំណើរ
មកកាន់ខេត្តក្រចេះតាមមធ្យោបាយផ្ទាល់ខ្លួន
រថយន្តតាក់ស៊ី រថយន្តក្រុង អ្នកទេសចរណ៍ ក៏អាច
ធ្វើដំណើរតាមទនេ្លមេគង្គដែលមានចំងាយ២២០ គម ដោយប្រើមធ្យោបាយនាវាលឿន អ្នកធ្វើ
ដំណើរអាចគយគន់ទេសភាព តាមដងទនេ្ល។
ការធ្វើដំណើរតាមផ្លូវអាកាសពុំទាន់អាចប្រព្រឹត្ត ទៅបាននៅឡើយដោយសារ
អាកាសយានដ្ឋាន ពុំទាន់បានកែលំអ និងពុំទាន់មាន ជើងហោះហើរ នៅឡើយ។
លើសពីនេះភ្ញៀវទេសចរណ៍អាចបន្តដំណើរ ទៅកាន់ខេត្តស្ទឹងត្រែង រតនៈគិរី មណ្ឌលគីរី និងទៅប្រទេសជិតខាងដូចជា ប្រទេសឡាវ និង វៀតណាម។
ប្រភពឯកសារ៖ http://km.wikipedia.org/wiki/ក្រចេះ
No comments