រូបភាពពីវែបសាយ www.camnews.com.kh |
ខេត្តក្រចេះ គឺជាខេត្តមួយនៃប្រទេសកម្ពុជា។ ទីក្រុងរបស់ខេត្តក្រចេះមានឈ្មោះថា ទីក្រុងក្រចេះ។ ក្រចេះគឺជាខេត្តតូចមួយតែគួរឲ្យចាប់ចិត្ត សិ្ថតនៅប៉ែកឦសាននៃ រាជធានី ភំ្នពេញ។ មានផ្លូវគមនាគមន៍តភ្ជាប់ ៣ខែ្ស គឺផ្លូវជាតិលេខ៧ ចម្ងាយ ៣៤0 គីឡូម៉ែត្រ ផ្លូវលំក្រាលក្រួសក្រហម កាត់ស្រុកតំបែរ-ស្រុកឆ្លូង មួយខែ្ស និងតាមមាត់ទនេ្លមួយខែ្សទៀត មានចម្ងាយប្រហាក់ប្រហែល នឹងផ្លូវទឹកទនេ្លមេគង្គ ២២០ គីឡូម៉ែត្រ។ ការធ្វើដំណើរ ទោះបីតាមរថយន្តកី្ត តាមកាណូតលឿនកី្ត មិនលើសពី ៥ម៉ោងទេ ពិតជាបានមកដល់ក្រុងក្រចេះដោយសុវតិ្ថភាព។
ខេត្តក្រចេះ សម្បូរដោយធនធានធម្មជាតិ នៅលើដី មានព្រៃព្រឹក្សា វាលស្រែ ដីមានជីជាតិ នៅ ក្នុងទឹកសម្បូរដោយត្រី ពិសេសមេពូជត្រីធំៗ នៅតាមអន្លង់មេគង្គ ក្នុងស្រុកសំបូរ និងមានសត្វផ្សោតទឹកសាប ជាពំនាក់ទាញភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ។ ក្រៅពីនេះ នៅមានទេសភាព សោភ័ណថៃ្ងលិចគងព្រៃកោះទ្រង់ដ៏ស្អាត គួរចង់ទស្សនាទៀត ផង។ ទាំងអស់ដែលបានបរិយាយចោះៗ ខាងលើ ធ្វើឲ្យខេត្តក្រចេះមានកំណើនភ្ញៀវ ទេសចរទេ្វដងក្នុង មួយឆ្នាំៗ។ កត្តាទាំងនេះបាន ចង្អុលឲ្យខេត្តក្រចេះជ្រើសរើសយក វិស័យទេសចរណ៍ ជាវិស័យអាទិភាពក្នុងកិច្ចការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ច ទោះតាមរយៈចំណូលដោយផ្ទាល់កី្ត ដោយប្រយោលកី្ត ក៏វិស័យទេសចរណ៍បានកំពុងជំរុញយ៉ាងស្វាហាប់ ធ្វើជាឧបករណ៍វិជ្ជមានមួយក្នុងការកាត់បន្ថយភាពក្រីក្រការ បង្កើនការងារសម្រាប់ប្រជាពលរដ្ឋ ជាង២៨ ម៊ឺននាក់ នៅខេត្តក្រចេះ។
ប្រភពឯកសារ៖ http://km.wikipedia.org/wiki/ខេត្តក្រចេះ
No comments